ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិការនយោបាយឈ្នះ = ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថា សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរាងកាយមាំមួន ធ្វើអនាម័យ បោសជូត សំអាត បរិវេណទាំងខាងក្នុងខាងក្រៅ កន្លែងធ្វើការជាប្រចាំ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ ។

ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។

គួរបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕ដោយ៖សហការី


ចែករំលែក៖