ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ នឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាង លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាល ជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកាឆ្នាំ២០២០ ដោយបានដកហូតគ្រឿងញៀនចំនួន ២០៦កញ្ចប់តូច និង ០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាល បាននាំយកថវិកា របស់ លោក អភិបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំងយើងឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង ៕
ដោយ៖ ចន្ទ លីហ្សា