ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញា ជី ឡា រងការរិះគន់ខ្លាំង ក្រោយលើកយកបទចម្រៀងថៃPoo Neep E-Pi មកច្រៀង

ចែករំលែក៖

    ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ជី ឡា  បានរងការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គម ក្រោយពី នាងបានបង្ហាញមុខក្នុងបទចម្រៀងដ៏ល្បីដែលចម្លងពី ថៃមួយបទ គឺបទ Poo Neep E-Pi នោះ។ រិះគន់ព្រោះតែទស្សនិកជន និងអ្នកសិល្បកររួមអាជីពជាច្រើនលើកឡើងថា គួរតែបង្កើតស្នាដៃថ្មីផ្ទាល់ខ្លួន មិនគួរចម្លងបទចម្រៀងពីបរទេសដែលបរិបទនៃការលួចចម្លងបែបនេះត្រូវបានតារាក្នុងស្រុកខកខានអស់ជាច្រើនឆ្នាំមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បទ Poo Neep E-Pi មានន័យថា ឈុតក្តាម E-Pi គឺជាសំនៀងដើមរបស់តារាចម្រៀង PON JANTAPON  ដែលមានអ្នកទស្សនាលើបណ្តាញសង្គម Youtube ច្រើនជាង៣០លានដង។ អ្វីដែលគេចាប់អារម្មណ៍បន្ថែមទៅលើសាច់ភ្លេងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍នេះគឺក្បាច់រាំប្លែកបែបស្លុយ រហូតមានកម្មវិធីទូរទស្សន៍មួយចំនួនរបស់កូរ៉េយកទៅរាំតាមថែមទៀតផង។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងខាងលើបាននៅឡើយទេ។  ប៉ុន្តែបទដែលទទួលរងការរិះគន់នេះគឺមានចំណងជើងថា”យ៉ាប់” ច្រៀងដោយកញ្ញា ជីឡា និពន្ធទំនុកច្រៀងដោយលោកសុខា បុរី និងសម្រួលតន្រ្តីដោយលោកNavath Recor ការចម្លងបទចម្រៀងជាសាច់ភ្លេងមួយនេះក៏ស្របពេលដែលសា្នដៃបទនេះកំពុងទទួលបានការពេញនិយមខ្លាំងនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតក្នុងសកលលោក បូករួមទាំងក្រុមយុវវ័យនៅកម្ពុជា ដែលចំណុចសំខាន់ប្លែកទៅលើក្បាច់រាំនោះ។ អ្នករិះគន់ថ្លែងពាក្យធ្ងន់ៗចំទៅកាន់ ទាំងតារាចម្រៀង និងអ្នកនិពន្ធ ថាគ្មានគំនិតច្នៃប្រឌិតអ្វីដែលថ្មី និងសាកសមជាអ្នកនិពន្ធ និងច្រៀងនោះទេ និងនាំឲ្យអាប់ឱនដល់តម្លៃសិល្បៈជាតិផងដែរ ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖