តុលាការកំពូលរដ្ឋPennsylvania បានសម្រេចបញ្ចប់រាល់ការប្តឹងតវ៉ាពីសំណាក់ក្រុមការងារបោះឆ្នោតរបស់លោកត្រាំ ក្នុងគោលដៅស្នើឲ្យតុលាការកំពូលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។ ការសម្រេចខាងលើគឺជាការបិទបញ្ចប់ក្តីសង្ឃឹមរបស់លោកត្រាំក្នុងការកែប្រែស្ថានភាពបោះឆ្នោតនៅអាមេរិក ។
តុលាការកំពូលនៅរដ្ឋPennsylvania កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា (ពេលវេលាអាមេរិក)បានចេញសេចក្តីសម្រេចច្រានចោលរាល់ពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោត ដោយមូលហេតុមិនអាចផ្តល់ភស្តុតាងគ្រប់គ្រាន់ តាមពេលវេលាកំណត់របស់រដ្ឋ។
ការសម្រេចរបស់តុលាការកំពូលរដ្ឋPennsylvania ជាការបិទបញ្ចប់ក្តីសង្ឃឹមក្នុងការកែប្រែលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនេះ ក៏ដូចជាប្រែក្រឡាស់លទ្ធផលបោះឆ្នោត ទូទាំងប្រទេស។
កន្លងមក លោកត្រាំបានចំណាយប្រាក់៣លានដុល្លារសម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋWisconsin ប៉ុន្តែលទ្ធផលគឺលោកត្រាំកាន់តែចាញ់ឆ្ងាយលោកបៃឌិន ។
ដោយ៖ធី រីណា