ខេត្តកំពង់ចាម ៖ ពិតជាសាងផលកម្មទទួលបានកម្មមែន! ជនម្នាក់ហេីមមុខពោរដោយសារតែរពឹសដៃលួចយកទ្រព្យគេ ហើយនៅពេលម្ចាស់ទ្រព្យដឹងទាន់ក៏ចាប់វាយរហូតដល់ហើមមុខពោរ ទីបំផុតសារភាពថាលួចមែន ដែលករណីនេះកេីតឡេីងនៅក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃបុណ្យសពនៅចំណុចក្នុងផ្ទះ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជនរងគ្រោះជាម្ចាស់បុណ្យនិយាយថា កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់គាត់ដែលកំពុងធ្វើពិធីបុណ្យសព មានជនសង្ស័យឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦ឆ្នាំ ធ្វើសកម្មភាពលបឡើងទៅលើផ្ទះលួចយកទូរស័ព្ទ២គ្រឿង (ម៉ាកអាយហ្វូនសុិចផ្លឹសពណ៌ខ្មៅ ១គ្រឿង និងម៉ាកវីវ៉ូ ពណ៌ខៀវខ្មៅ ១គ្រឿង) លុយរៀលចំនួន១៣៧.២០០រៀល ខណៈពួកគាត់កំពុងដេកលង់លក់ តែភ្ញាក់ដឹងខ្លួនបានចាប់ប្រតាយប្រតប់ស្រែកឱ្យគេជួយចាប់រហូតប្រេីកម្លាំងហិង្សាលេីជនសង្ស័យ រួចប្រគល់ឱ្យទៅសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ក្រោយពេលឃាត់ខ្លួនសាកសួរជនសង្ស័យឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ រីឯជនរងគ្រោះឈ្មោះ នួន រតនា ភេទប្រុសអាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ហេីយសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖វណ្ណៈ