ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាននៅសេតវិមាន​ជាស្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន

ចែករំលែក៖

    អាមេរិក៖ ស្ត្រីភាគច្រើនក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិនគឺជាប្រវត្តិសាស្ត្រ ក្រៅពីសមាជិកព្រឹទ្ធសភាលោកស្រី​Kamala Harris ជាអនុប្រធានាធិបតី​ស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនៅមានក្រុមការងារ​ទទួលបន្ទុកព័ត៌មានប្រចំាសេតវិមានជាស្ត្រីទាំងអស់មិនធ្លាប់មានពីមុនមកទេ។
កាលពីថ្ងៃទី​៣០ខែវិច្ឆិកា ក្រុមការងារ​របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានប្រកាសថា ក្រុមការងារព័ត៌មានសម្រាប់រដ្ឋាភិបាលគឺជាស្ត្រីទាំងអស់។ នេះជាលើកដំបូងដែលបានជ្រើសរើសស្ត្រី​កាន់តំណែងជាន់ខ្ពស់ក្នុងវិស័យព័ត៌មាននៅសេតវិមាន​។
លោកបៃឌិនធ្លាប់បានលើកឡើងថា​ «អ្នកព័ត៌មានស្រីមានបទពិសោធន៍ និងនាំមកនូវទស្សនៈកាន់តែល្អៗដែលជាការួមចំណែកធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ អំពីសមត្ថភាពត្រូវទទួលបន្ទុក​ អតីតអគ្គនាយកប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមានក្នុងរដ្ឋកាលរបស់អតីតប្រធានាធិបតីអូបាម៉ា លោកស្រីJen Psaki ​ កាន់តំណែងជាអគ្គលេខាព័ត៌មាននៅសេតវិមាន។
ស្ត្រីពីររូបទៀតគឺ លោកស្រីAshley Etienne និង Symone Sanders ជាអគ្គនាយកប្រព័ន្ធផ្សព្វផ្សាយ​ និងជាអ្នកនាំពាក្យអនុប្រធានាធិបតីអាមេរិក ក្រោយរដ្ឋាភិបាលថ្មីចូលកាន់តំណែង​៕

រូបថត៖ Pat Benic / UPI (ដោយ៖ធី រីណា)


ចែករំលែក៖