ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចេញ ម៉ាសចំនួន ២លានម៉ាស ដោយសម្តេច ជូនសាធារណជនឲ្យបានជ្រាបថា ៖ សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទំនួលខុសត្រូវខ្ពស់។ “នេះមិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសគ្នានោះទេ ប៉ុន្តែជាវេលា ដែលយើងត្រូវរួបរួម…ការរួបរួមនេះ នឹងធ្វើឲ្យយើងឈ្នះ។ យើងពិតជានឹងអាចងើបឡើង ហើយងើបឡើងដោយភាពរឹងប៉ឹង ទាំងអស់គ្នា” នេះជាប្រសាសន៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងអំពីព្រឹត្តិការណ៏សហគមន៏២៨ វិច្ឆិកា ២០២០។
ដោយឡែក អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមទទូច និងអំពាវនាវបងប្អូនជនរួមជាតិ ដែលជាអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលមេត្តាមានភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មាន ដើម្បីក្រុមគ្រូពេទ្យងាយស្វែងរកប្រភពនៃការចម្លង ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖