ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលនេះបានធ្វើការពន្យល់ពីជំងឺវីរុសកូវីដ-១៩ ដោយលោកស្រីបញ្ជាក់ថា៖ ខ្ញុំយល់ថា រិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩ នេះ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ ។ នេះបេីតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ លោកស្រីវេជ្ជបណ្ឌិតបន្តថា៖ ដូច្នេះហេីយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម្ម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារ:សំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ។ យេីងបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដេីម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់ លេីការអនុវត្តន៌តាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហេីយនេះ។ សូមបងប្អូនទាំងអស់ចៀសផុតពីការចម្លងវីរុសចង្រៃនេះ គ្រប់ៗគ្នា។ សូមអរគុណ
ដោយ៖ សិលា