ព័ត៌មានទាន់ហេតុការណ៍៖

សង្ខារពិតជាមិនទៀងមែន!! បេីកឡំប្រឺតាលឿនពេកធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្របណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖​ ពិតជាគួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈដែលបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗក្រោយពីបើកឡំប្រឺតាលឿនពេកមិនប្រយ័ត្នបណ្ដាលឲ្យធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃអង្គារទី៨​ ខែធ្នូ​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។
សពជនរងគ្រោះមានឈ្មោះ​ សុន​ ពិឈីន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបររត់ឡំប្រឺតា ស្នាក់នៅសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកឡំប្រឺតាពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 1HV​ – 9755 តាមបណ្ដោយផ្លូវជាតិលេខ១​ក្នុងទិសដៅពីកើតទៅលិច​ដោយល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យម្ចាស់ឡំប្រឺតាផ្លោងចេញមកខាងក្រៅបាក់ ក ស្លាប់ភ្លាមៗគួរឲ្យសង្វេគ​ក្រែលែង។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍ខណ្ឌច្បារអំពៅបានចុះធ្វេីការវាស់វែងយកឡំប្រឺតាទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖