ព័ត៌មានទាន់ហេតុការណ៍៖

បើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡេនឌ័របើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានដឹងថា  រថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BC-6802បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយម៉ូតូម៉ាកអុិចសង់ទ័រ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1HV-3334ជិះដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦។ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តហាយឡេនឌ័រក៏បួងចង្កូតបត់ត្រឡប់ក្រោយមកខាងឆ្វេងដៃវិញដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ។ចំណែកម្ចាស់ម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងរួចដោយសារមិនប៉ះពាល់របស់រដ្ឋទើបយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយនៅពេលក្រោយ៕

ដោយ៖ផេង ភាព

ចែករំលែក៖