ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខួងបង្គោលភ្លើង ដាច់​ហ្វ្រ័ង​ ក្រឡាប់​ធ្លាក់​ផ្លូវ​ នៅ​ចំនុច​អន្ទង់​អាំង​ធំ​

ចែករំលែក៖

ខេត្តកោះកុង៖ យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ហេតុការណ៍​នេះ​ បាន​កេីត​ឡេីង​ នៅវេលាម៉ោង​ ៨:៣០​ នាទី​ព្រឹក​ ថ្ងៃទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ នៅចំនុច​ផ្លូវជាតិ​លេខ​ ៤៨​ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​ ៦១​ -​ ៦២​ អន្ទង់​អាំង​ធំ​ ស្ថិត​ក្នុង​ភូមិ​ជីមាល​ ឃុំ​អណ្តូង​ទឹក​ ស្រុកបូទុម​សាគរ​ បណ្តាល​ឲ្យ​រងរបួសធ្ងន់​ ៣​ នាក់​ -​ របួស​ស្រាល​ ១​ នាក់​ និង​បាត់​ខ្លួន​ ១​ នាក់​ កម្លាំង​សមត្ថកិច្ច​យេីង​ កំពុងរុករក។ ចំណែក​ឯ​ ជនរងគ្រោះ​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ អណ្តូង​ទឹក​ ។
រថយន្ត​ RHINO ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 5A. 1067 បេីកបរ​ដោយ​ឈ្មោះ​ ខ្លា​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ ក្នុង​ទិសដៅ​ ភ្នំពេញ​ មក​កោះ​កុង​ ក្រោយ​កេីត​ហេតុ​ អ្នក​បេីក​បរ​ បាន​រត់​គេច​ខ្លួន​បាត់​ ។
មូល​ហេតុ​ ៖​ រថយន្ត​ ដាច់​ហ្វ្រ័ង​ ត្រង់​ចំណុច​ចុះ​ចំណោទ​​ ៕

ដោយ ៖ សិលា


ចែករំលែក៖