ភ្នំពេញ ៖ យុវតីម្នាក់ត្រូវបានម្តាយដឹកតាម pass app មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរលួសកាលពីរសៀលថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រោយពេលបែកធ្លាយថាកូនស្រីរបស់គាត់ត្រូវបានម្ចាស់ផ្ទះដែលត្រូវជាថៅកែបានរំលោភកូនស្រីរបស់គាត់បានសម្រេចរហូត៣ថ្ងៃជាប់ៗគ្នានៅក្នុបុរីពិភពថ្មីកួរស្រូវស្ថិត នៅសង្កាត់រលួស ខណ្ឌដង្កោកន្លងផុតទៅនាពេលថ្មីនេះ។
តាមការរៀបរាប់ពីយុវតីរងគ្រោះនិងម្តាយបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះស្ត្រីជាម្តាយបាននាំកូនស្រីរបស់គាត់មកបំរើការរត់តុនិងលាងចាននៅហាងលក់មីឆាបាយឆាមួយកន្លែងស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ រយ:ពេល៥ថ្ងៃកន្លងផុតទៅស្រាប់តែកូនស្រីរបស់គាត់បានតេប្រាប់ថា ឲ្យមកយកនាងត្រឡប់ទៅផ្ទះជួលវិញផង ព្រោះនាងត្រូវបានថៅកែប្រុសដែលជាម្ចាស់ផ្ទះឲ្យផឹកថ្នាំងងុយដេកទន់ដៃទន់ជើងហើយបានចាប់រំលោភនាងបានសម្រេចជាច្រើនដងរហូត៣ថ្ងៃជាប់ៗគ្នា ក្រោយពីទទួលបានដំណឹងអាក្រក់នេះភ្លាម ម្តាយជនរងគ្រោះបានទំនាក់ទំនងទៅកាន់វិទ្យុមួយ ធ្វើការLive ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចខណ្ឌដង្កោ។
ក្រោយពេលម្តាយយុវតីបានដាក់ពាក្យបណ្តឹងភ្លាមៗនោះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរលួសចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរនិងអនុវត្តន៍តាមនីតិវិធី៕ដោយ៖ ភារ៉ា ដង្កោ