ព័ត៌មានទាន់ហេតុការណ៍៖

ចូលបត់ជើងមួយភ្លែត ភ្លេចដកសោរ ចោរលួចម៉ូតូយកទៅបាត់ មុននេះបន្តិច

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ចោរបានលួចម៉ូតូមួយគ្រឿងម៉ាក Zoom-X ពណ៌សលាយក្រហមពាក់ផ្លាកលេខ 1GQ-1402 បានសម្រេច ដោយសារម្ចាស់ម៉ូតូបានចូលបត់ជើងមួយភ្លែតក្នុងផ្ទះ ភ្លេចដកសោរទុក ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វីសាខា ។ ទោះបីជាមានករណីលួចបែបនេះក៏ដោយ បើមើលតាមកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចអាចនឹង ក្តាប់មុខសញ្ញាបាន ដើម្បីឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ខណ:កាមេរ៉ាសុវត្ថិភាពបានបង្ហាញរូបភាពយ៉ាងច្បាស់ក្រឡែត។

សូមបញ្ជាក់ផងដែរថា សកម្មភាព នេះ កើតឡើងនៅចំណុចមុខសាលាបញ្ញាជាតិ សង្កាត់ទឹកល្អក់ ខណ្ឌទួកគោក ។

សាម៉ីខ្លួនម្ចាស់ម៉ូតូក៏បានអំពាវនាវសូមបងប្អូនចំណាំមុខចោររូបនេះ ផង និង អាចទំនាក់ទំនងទៅម្ចាស់ម៉ូតូតាមរយៈលេខទូរស័ព្ទ 095534771, 010 953052 សូមឲ្យសមត្ថកិច្ចមានវិធានការ ចាប់មុខសញ្ញានេះឲ្យបាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព៕

ដោយ៖សិលា


ចែករំលែក៖