ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយរវល់លក់ដូរកូនអាយុ៣ឆ្នាំទាញដែកកេះដុតក្រដាសឡាំងឆេះផ្ទះជាន់ទី២ផ្អេីលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងខណៈដែលម្តាយរវល់តែលក់ដូរនៅខាងក្រោមស្រាប់តែកូនប្រុសដែលមានអាយុទេីបតែ៣ឆ្នាំយកដែកកេះឡេីងទៅជាន់ទី២កេះដុតក្រដាសឡាំងបណ្តាលឲ្យឆេះផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់​ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី១៥​ ខែធ្នូ​ឆ្នាំ២០២០​ នៅចំណុចផ្ទះលីលីលក់កាហ្វេ​ ក្នុងបុរីគីមធី​ ផ្លូវបេតុង​ ភូមិកាកាប​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្តាយកំពុងរវល់លក់ដូរនៅខាងក្រោម​ ស្រាប់តែកូនប្រុសអាយុ៣ឆ្នាំម្នាក់​បានយកដែកកេះឡេីងទៅជាន់ទី២​ ហេីយបានកេះដុតក្រដាសឡាំងដែលទុកចោលបណ្តាលឲ្យឆេះបង្កការភ្ញាក់ផ្អេីល​ដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់​ ហើយជាសំណាងដែរដែលមិនមានមនុស្សរងរបួសនិងមិនរាលដាល់ដល់ផ្ទះអ្នកជិតខាង។

ភ្លាមៗនោះដែរក៏មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យចំនួ​ន២គ្រឿងបានមកដល់តែមិនបានបាញ់ទឹកពន្លត់នោះទេព្រោះអគ្គិភ័យបានរលត់ទៅវិញហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា​ សម្ភារដែលនៅផ្នែកខាងលេីនោះមានតែសំបកឡាំងប៉ុណ្ណោះត្រូវរងការខូចខាតទាំងស្រុងរួមទាំងកញ្ចក់ទ្វារ២ផ្ទាំងផងដែរ៕

ដោយ​ ៖សុខា​សែនជ័យ


ចែករំលែក៖