ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនដឹកដៃចៅស្រីឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុករងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈជីដូនបានដឹកដៃចៅស្រីឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុករងរបួសធ្ងន់២នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតលើផ្លូវលំនៅភូមិ បុសផ្លាំង ឃុំ បុសមនស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួលបានដឹងថាស្ត្រីដែលឆ្លងផ្លូវខ្វះប្រុងប្រយត្ន័មានឈ្មោះ អេង សឿ អាយុ៧៣ឆ្នាំ មុខរបរ កសិករនិងចៅស្រីមានឈ្មោះ សយ ស្រីនីត អាយុ៣ឆ្នាំរស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកអ្នកជិះម៉ូតូមានឈ្មោះ សុខ ស្រីពៅ ភេទ ស្រីអាយុ១៣ឆ្នាំ មុខរបរសិស្ស អ្នករួមដំណើរមានឈ្មោះ ផុន ស្រីខួច អាយុ១៣ឆ្នាំភេទស្រី មុខរបរ សិស្ស ឈ្មោះ ប៊ុន ស្រីពេជ ភេទអាយុ៧ឆ្នាំ មុខរបរសិស្សនិងឈ្មោះចិន វិរ:សិទ្ធ ភេទប្រុសអាយុ១៨ខែមានទីលំនៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង ស្រុករំដួល ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានស្ត្រីចំណាស់ម្នាក់បានដើរដឹកដៃចៅស្រីឆ្លងផ្លូវក្នុងទិសដៅពីជើងមកត្បូងគោលបំណងទៅរកផ្ទះលក់ដូរខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១M៨២០២ជិះគ្នា៤នាក់ដោយ មិនពាក់មួកសុវត្ថិភាពក្នុងទិសដៅស្របគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នអ្នករងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពបុសមនចំណែក មធ្យោបាយធ្វើដំណើរសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖