តារាដ៏ល្បីរបស់កូរ៉េ គឺលោក Rain បានរៀបរាប់ឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍ ជាមួយនាងKim Tae Hee គឺពិតជាមានក្តីសុខណាស់ ដូចរស់នៅក្នុងក្តីស្រមៃ។ ជាមួយគ្នានេះ តារាចម្រៀងដ៏ល្បីជិតចេញផលិតផលរួមជាមួយ Park Jin Youngហើយ។
នៅក្នុងការចូលរួមសម្តែងនៅក្នុងកម្មវិធីSeason B Season លោក Rain បានឲ្យដឹងថា នៅលើកដំបូងដែលបានជួប នាង Kim Tae Hee លោកក៏ត្រូវលង់ក្នុងអន្លង់សេ្នហ៍លើរូបនាងតែម្តង ហើយក៏តាមស្រឡាញ់នាងដែលជាតារាភាពយន្តដ៏ល្បីមួយរូប។
លោក Rain បានឲ្យដឹងថា «ខ្ញុំបានលួចស្រឡាញ់នាងពេញមួយឆ្នាំតែម្នាក់ឯងដោយនាងមិនដឹងខ្លួននោះឡើយ។ រយៈពេលយូរទើបខ្ញុំមានឱកាសសារភាពស្នេហ៍ទៅលើរូបនាង ។ តារាសម្តែង និងចម្រៀង លោកRain បានបញ្ជាក់ទៀតថា ក្រោយរៀបការជាមួយនាង គឺដូចជារស់នៅក្នុងសុបិនអ៊ីចឹង ពេលដែលបានរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់។
តារា Bi Rain និងនាង Kim Tae Hee បានរៀបការតាំងពីឆ្នាំ២០១៧ ដោយមកទល់ពេលនេះមានកូនស្រីពីរនាក់ហើយ។ នៅពេលនេះដែរ Rain ក៏ត្រៀមចេញផលិតផលចម្រៀងរបស់ខ្លួនជាមួយម្ចាស់ក្រុមហ៊ុនJYP Entertainment គឺលោក Park Jin Young នៅខែមករា ឆ្នាំ២០២១។ បទចម្រៀងរបស់Rain គឺតាមបែប jack swing ដែលពេញនិយមក្នុងសម័យទសវត្សរ៍ ១៩៨០-១៩៩០៕ដោយ៖ធី រីណា