ព័ត៌មានទាន់ហេតុការណ៍៖

តារាកូរ៉េដ៏ល្បី Rain ​បានសារភាពថាធ្លាប់លួចស្នេហ៍នាង​ Kim Tae Hee ជាង​១ឆ្នាំ

ចែករំលែក៖

តារាដ៏ល្បីរបស់កូរ៉េ គឺលោក Rain បានរៀបរាប់ឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍​ ជាមួយ​​នាងKim Tae Hee គឺពិតជាមានក្តីសុខណាស់ ដូចរស់នៅក្នុងក្តីស្រមៃ។ ជាមួយគ្នានេះ​ តារាចម្រៀងដ៏ល្បីជិតចេញផលិតផលរួមជាមួយ Park Jin Youngហើយ។
នៅក្នុងការចូលរួមសម្តែងនៅក្នុងកម្មវិធី​Season B Season លោក Rain បានឲ្យដឹងថា នៅលើកដំបូងដែលបានជួប នាង Kim Tae Hee ​លោកក៏ត្រូវលង់ក្នុងអន្លង់សេ្នហ៍​លើរូបនាងតែម្តង​​ ហើយក៏តាមស្រឡាញ់នាង​ដែលជាតារាភាពយន្តដ៏ល្បីមួយរូប។
លោក​ Rain ​បានឲ្យដឹងថា «ខ្ញុំបានលួចស្រឡាញ់នាងពេញមួយឆ្នាំតែម្នាក់ឯងដោយនាងមិនដឹងខ្លួននោះឡើយ។ រយៈពេលយូរទើបខ្ញុំមានឱកាសសារភាពស្នេហ៍ទៅលើរូបនាង​ ។ តារាសម្តែង និងចម្រៀង លោក​Rain ​បានបញ្ជាក់ទៀតថា ក្រោយរៀបការជាមួយនាង គឺដូចជារស់នៅក្នុងសុបិនអ៊ីចឹង ពេលដែលបានរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់។
តារា Bi Rain និងនាង Kim Tae Hee បានរៀបការតាំងពីឆ្នាំ​២០១៧ ដោយមកទល់ពេលនេះមានកូនស្រីពីរនាក់ហើយ។ នៅពេលនេះដែរ Rain ក៏ត្រៀមចេញផលិតផលចម្រៀងរបស់ខ្លួនជាមួយ​​ម្ចាស់ក្រុមហ៊ុនJYP Entertainment គឺលោក Park Jin Young នៅខែមករា ឆ្នាំ​២០២១។ បទចម្រៀងរបស់​Rain ​គឺតាមបែ​ប jack swing ដែលពេញនិយមក្នុងសម័យទសវត្សរ៍ ១៩៨០-១៩៩០៕ដោយ៖ធី រីណា


ចែករំលែក៖