ព័ត៌មានទាន់ហេតុការណ៍៖

ចិន រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដល់​មនុស្ស​៥០​លាននាក់ ​ក្នុង​ក្រុម​អាទិភាព​ខ្ពស់ មុន​​អំឡុង​បុណ្យចូលឆ្នាំ​ចិន

ចែករំលែក៖

អន្តរជាតិ៖ មុនចាប់ផ្ដើមរដូវកាលធ្វើដំណើរអំឡុងបុណ្យចូលឆ្នាំចិន នាដើមឆ្នាំក្រោយនេះ រដ្ឋាភិបាលចិន កំពុងរៀបចំផែនការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​-១៩ដល់មនុស្ស៥០លាននាក់ក្នុងក្រុមអាទិភាពខ្ពស់គឺរាប់ចាប់ពីបុគ្គលិកសុខាភិបាល មន្ត្រីប៉ូលីស និងអ្នកធ្វើការផ្នែកដឹកជញ្ជូន ជាមួយគ្នានេះ ខេត្តស៊ីឈ័ន ជាខេត្តចិនទីមួយដែលរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩សម្រាប់ប្រជាពលរដ្ឋខ្លួន

បើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២០ថា៖ រដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមដឹកចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ សរុប១០០លានដូ ដែលផលិតដោយក្រុមហ៊ុនចិនចំនួន រួមមាន៖ Sinopharm និង Sinovac Biotech ចំណែកមន្ត្រីសុខាភិបាលចិន ត្រូវបានដាក់បញ្ជាឲ្យរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ចំនួន៥០លានដូដំបូង ត្រឹមថ្ងៃទី ១៥ខែមករានិង៥០លានដូទី ត្រឹមថ្ងៃទី ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។

សម្រាប់ក្រុមអាទិភាពខ្ពស់ រាប់បញ្ចូល បុគ្គលិកសុខាភិបាល មន្ត្រីប៉ូលីសអ្នកពន្លត់អគ្គិភ័យ មន្ត្រីគយ ក៏ដូចជា អ្នកធ្វើការផ្នែកដឹកជញ្ជូនជាដើមកន្លងទៅ ចិនក៏បានចាក់វ៉ាក់សាំងលើក្រុមមនុស្សអាទិភាពមួយចំនួនហើយដែរ ខណៈគោលដៅនៃការចាក់វ៉ាក់សាំងទ្រង់ទ្រាយសម្រាប់ក្រុមមនុស្សអាទិភាពខ្ពស់នេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ​-១៩ អំឡុងថ្ងៃឈប់សម្រាកដ៏វែងប្រចាំឆ្នាំរបស់ចិន

ដោយឡែកបើតាមមន្ត្រីសុខាភិបាលខេត្តចិននៅថ្ងៃទី ១៧ ខែធ្នូ ថ្មីៗនេះបានបញ្ជាក់ថា ខេត្ត Sichuan របស់ចិន អាចចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងមនុស្សដែលមានជំងឺប្រចាំកាយនៅដើមខែក្រោយពោលគឺក្រោយខ្លួនបញ្ចប់ការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាទិភាពរួចមន្ត្រីសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ​-១៩ចំនួន១១៨ ០០០ដូ បានដឹកមកដល់ខេត្តនេះហើយខណៈខេត្ត Sichuan ជាខេត្តចិនទីមួយដែលរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩សម្រាប់ពលរដ្ឋខ្លួន

សូមជម្រាបថា ជំងឺកូវីដ​-១៩ ដែលបានផ្ទុះរាលដាលឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ មួយភាគធំត្រូវគ្រប់គ្រងបាន តែក៏មានករណីឆ្លងរប៉េះរប៉ោះផងដែរ តួយ៉ាង គឺមានការឆ្លងកូវីដ​-១៩ជាចង្កោមតូចមួយក្នុងខេត្ត Sichuan កាលពីថ្មីៗនេះ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនមានបេក្ខភាពវ៉ាក់សាំងចំនួន ដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ ក្នុងនោះវ៉ាក់សាំង ត្រូវបានអនុម័តឲ្យប្រើ ដោយបេក្ខភាពវ៉ាក់សាំងមកពីក្រុមហ៊ុនចិន Sinopharm មួយមកពីក្រុមហ៊ុនចិនSinovac Biotech និងចុងក្រោយមកពីក្រុមហ៊ុនចិន CanSino Biologics​

ចំណែកបេក្ខភាពវ៉ាក់សាំងមួយរបស់ក្រុមហ៊ុន Sinopharm លទ្ធផលបឋមក្នុងការពិសោធដំណាក់ទី កាលពីខែកក្កដា បង្ហាញថា មានប្រសិទ្ធភាព៨៦ភាគរយបង្ការកូវីដ​-១៩ ក្នុងសប្ដាហ៍នេះ ប្រទេសអារ៉ាប់បានអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm រួមមាន៖ បារ៉ែ និងអេមីរ៉ាអារ៉ាប់រួម

គួរបញ្ជាក់ថា ចំពោះលទ្ធផលក្នុងដំណាក់កាលទី នៃពិសោធន៍វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ពុំទាន់ចេញផ្សាយឡើយ តែលទ្ធផលក្នុងដំណាក់ទីនិងទីបង្ហាញថា វាងាយស្រួលក្នុងការដាក់ទុក ដោយទាមទារសីតុណ្ហភាពចន្លោះពី អង្សា ដោយឡែក ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះក្នុងដំណាក់ទាំងពីរនេះ បង្ហាញថា ទាបជាង១០ភាគរយដោយ៖សតារា


ចែករំលែក៖