ភ្នំពេញ៖ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តរំលឹកអំពីផ្លាកសញ្ញាចរាចរណ៍ ជូនដល់ជនរួមជាតិ បានយល់ ស្គាល់ ជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារតែខ្វះការសិក្សា និងមោនបានយោគយល់គ្នាក្នុងការបើកបរ ក្នុងនោះដោយបញ្ជាក់ថា ” សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ នៅត្រង់រង្វង់មូលគ្មានផ្លាកសញ្ញាបង្ហាញទិស ” អ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូប?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ឬតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ ”
ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៕
ដោយ៖សិលា