ព័ត៌មានទាន់ហេតុការណ៍៖

លោក ឆាយ សុផល៖ អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវពួតដៃគ្នា និងធ្វើការរួមគ្នា ស្វែងរកដំណឹងពិត!

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាគ្រូបង្រៀនលើវិជ្ជាជីវៈសារព័ត៌មាន ក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លៃថា៖  អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវពួតដៃគ្នា និងធ្វើការរួមគ្នា ស្វែងរកដំណឹងពិត! ។ លោកថ្លែងបែបនេះ ធ្វើឡើងក្នុង “វេទិកានិពន្ធនាយកសារព័ត៌មាន”២០ ធ្នូ ២០២០ ។ 

ជាមួយនឹងការលើកឡើងខាងលើនេះ លោកអនុរដ្ឋលេខាធិការ ឆាយ សុផល ក៏បានបញ្ជាក់ថា៖ អាជ្ញាធរខ្លះក៏មានកំហុសដែរ ដោយមិនឆ្លើយតប ឬឆ្លើយតបមិនទាន់ពេល! ជូនដល់អ្នកសារព័ត៌មាន។ 

លោកបានរំលឹកថា, ក្រសួងព័ត៌មានកំពុងគិតគូរពីប័ណ្ណសមធម៌ និងប័ណ្ណ ប.ស.ស. សម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈ [មិនមែនអ្នកផ្សាយតាមហ្វេសប៊ុក] និងពិចារណាលើច្បាប់ការងារដែលតម្រូវឲ្យម្ចាស់ស្ថាប័នទទួលខុសត្រូវដល់អ្នកសារព័ត៌មាន។

ក្រសួងក៏កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន! ។

ដោយឡែកលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា, សារព័ត៌មាន «៤កុំ»៖ «កុំជោ កុំជេរ កុំបំភ្លៃ កុំកាត់ក្តី» ផ្សាយតែការពិត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏មានប្រសាសន៍ការរំលឹកដល់អ្នកសារព័ត៌មានក្នុងថ្ងៃនេះថា៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕

ដោយ៖សុខ ខេមរា


ចែករំលែក៖