ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំប្រកាសថា នឹងមានមហាបាតុកម្ម នៅថ្ងៃប្រជុំសភាស្តីពីលទ្ធផលបោះឆ្នោត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ដោយបន្តតវ៉ាដល់ទីបញ្ចប់ ។ លោកត្រាំបានប្រកាសថានឹងមានមហាបាតុកម្ម នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី នាថ្ងៃទី ៦មករាឆ្នាំ២០២១ ចំពោះសភាបើកកិច្ចប្រជុំស្តីពីការអនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក។
នៅលើបណ្តាញសង្គម Twitter ដែលបង្ហោះនៅថ្ងៃទី១៩ខែធ្នូ (ពេលវេលាអាមេរិក) លោកត្រាំបញ្ជាក់ថា« មិនមានការបរាជ័យក្នុងការបោះឆ្នោត ឆ្នាំ២០២០នោះឡើយការធ្វើបាតុកម្មទ្រង់ទ្រាយធំនឹងកើតឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនាថ្ងៃទី៦ខែមករាឆ្នាំ២០២១។ សូមនៅទីនោះមានហេតុការច្របូកច្របល់កើតឡើង»។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី ២០ខែធ្នូ លោកត្រាំបានសរសេរថា«សំដីនិយាយកុហកឆ្នាំ២០២០គឺលោកបៃឌិនជាអ្នកឈ្នះ»។ សារបង្ហោះលើបណ្តាញសង្គមជាច្រើនត្រូវបាន Twitter រារាំង ដោយដាក់សញ្ញាព្រមាននៅខាងក្រោម។
តាមគម្រោង នៅវេលាម៉ោង ១៣ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ប្រធានរដ្ឋសភានឹងដឹកនាំកិច្ចប្រជុំដើម្បីអានលិខិតទទួលស្គាល់របស់ តំណាងម្ចាស់ឆ្នោត តាមបណ្តារដ្ឋនីមួយៗ ។ នេះជាជំហានចុងក្រោយបង្អស់នៃការបោះឆ្នោតអាមេរិក។
លទ្ធផលនៃការបោះឆ្នោតអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី១៤ខែធ្នូ គឺលោកបៃឌិនទទួលបាន ៣០៦កៅអីតំណាង ចំណែកលោកត្រាំវិញទទួលបានតែ២៣២កៅអីតំណាងប៉ុណ្ណោះដោយលោកបរាជ័យក្នុងរដ្ឋយុទ្ធសាស្ត្រ។ ប៉ុន្តែមកទល់ពេលនេះលោកត្រាំនៅតែមិនទាន់ព្រមចុះចាញ់នៅឡើយទេ បើទោះបីប្រធានគណបក្ស សាធារណៈរដ្ឋប្រកាសទទួលស្គាល់លោកបៃឌិនជាអ្នកឈ្នះក្តី៕ដោយ៖ធី រីណា


ចែករំលែក៖