ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវជ្រុលបុកម៉ូតូរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូស្មាស់បណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខរ៉ុក​ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៧៤​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឃេីញឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកឡិចសុីស​ RX300​ ពណ៌ស​ ពាក់ស្លាកលេខកម្ពុជា​ SN 8788 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៧៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវព្រះមុនីវង្សបត់ឆ្វេងភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AS 1587 បេីកបរដោយបុរសជនជាតិបារាំងម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូងដោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកចំពីមុខបណ្តាលឲ្យបាក់កាងតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លួន៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖