ព័ត៌មានទាន់ហេតុការណ៍៖

នៅប្រទេសថៃ មានករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ

ចែករំលែក៖

ប្រទេសថៃ៖ ពីប្រទេសថៃបានបញ្ជាក់ថា, ករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ ក្នុងនោះមានពលករចំណាកស្រុកចំនួន៣៩៦នាក់ ដែលធ្វើការនៅក្នុងខេត្តសាមុតសាខន។

សូមជម្រាបជូនផងដែរថា, ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទម្សិលមុិញ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។

នៅថ្ងៃដំបូងនៃផ្ទុះការឆ្លងកូវីដ-១៩ ជាសហគមន៍ នៅខេត្តសាមុតសាខន ប្រទេសថៃ គឺមានចំនួន ៥៧៦នាក់ ដែលធ្វើអោយរាជរដ្ឋាភិបាលប្រទេសមួយនេះ មានវិធានការទប់ស្កាត់យ៉ាងតឹងតែង និងបិទផ្សារ ការធ្វើចរាចរណ៍ក្នុងខេត្តសាមុតសាខន។

ដោយឡែកប្រទេសកម្ពុជា ក៏មានការប្រុងប្រយ័ត្នផងដែរ បើទោះជាខេត្តមួយនេះ នៅឆ្ងាយពីខេត្តរបស់ប្រទេសកម្ពុជាប្រមាណជា ៣០០គីឡូម៉ែត្រក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ធ្វើការណែនាំដល់អាជ្ញាធរខេត្ត សមត្ថកិច្ច នគរបាល កងទ័ព ពិសេសនគរបាលអន្តោប្រវេសន៍ បិទច្រកមួយចំនួនធំជាប់នឹងព្រំដែនប្រទេសថៃ។ សម្ដេចទុកឲ្យមានតែបីច្រក ។ ទីមួយច្រកអន្តរជាតិប៉ោយប៉ែត ទីពីរច្រកអន្តរជាតិអូរស្មាច់ និងទីបី ច្រកអន្តរជាតិដូង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋដែលបានឆ្លងដែនចូលមកកម្ពុជា ក្នុងការពិនិត្យនិងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕

ដោយ៖សិលា


ចែករំលែក៖