រដ្ឋសភាអុីស្រាអែល នៅថ្ងៃទី២២ខែធ្នូ បានសម្រេចរំលាយរដ្ឋសភា ក្រោយរដ្ឋាភិបាលចម្រុះដឹកនាំដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនទទួលបានការអនុម័តមូលនិធីថ្មី។ ចំណុចទាំងនោះហើយទើបធ្វើឲ្យលោកសម្រេចរំលាយរដ្ឋសភា ត្រៀមបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំកន្លងមក។
បណ្តាគណបក្សដែលចូលរួមបង្កើតរដ្ឋាភិបាលជាមួយនាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ មិនចុះសម្រុងនឹងគ្នា ស្តីពីការអនុម័តមូលនិធិថ្មី។ ចំណុចទាំងនោះហើយបានធ្វើឲ្យ រដ្ឋសភាត្រូវតែរំលាយចោល ដើម្បិរៀបចំការបោះឆ្នោតជាថ្មីនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១។
ជាក់ស្តែងវិវាទពាក់ព័ន្ធមូលនិធិ ដោយសារតែនាយករដ្ឋមន្ត្រីចង់អនុម័តមូលនិធីថ្មីមានរយៈពេលមួយឆ្នាំ ជាជាង២ឆ្នាំដូចមុន អាចជួយដល់រដ្ឋាភិបាលសកម្មក្នុងការទប់ស្កាត់កូវីដ-១៩ ។ ជាមួយគ្នានោះដែរគណបក្ស បៃតង និងស ចង់អនុម័តមូលនិធិមានរយៈពេល២ឆ្នាំដូចមុនៗ។
ក្នុងពេលនេះ បណ្តាញទូរទស្សន៍ i24news របស់ប្រទេសអុីស្រាអែល បានផ្សាយថា រដ្ឋាភិបាល ប្រទេសនេះ កាលពីយប់ថ្ងៃទី ២២ខែធ្នូ បានសម្រេចស្នើរដ្ឋមន្ត្រីហិរញ្ញវត្ថុបន្ថែមមូលនិធីដើម្បីទប់ស្កាត់រដ្ឋាភិបាលបិទទ្វារ ដោយសារខ្វះមូលនិធិសម្រាប់ឆ្នាំ២០២០ និង២០២១។
នេះជាលើកទី៤ហើយដែលអុីស្រាអែល រៀបចំការបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយសារតែការបោះឆ្នោតមិនមានគណបក្សណាមួយទទួលបានជ័យជម្នះអាចបង្កើតរដ្ឋាភិបាលបាន គឺត្រូវបង្កើតរដ្ឋាភិបាលចម្រុះ៕ដោយ៖ធី រីណា