ព័ត៌មានទាន់ហេតុការណ៍៖

ពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត

ចែករំលែក៖

ខេត្តកំពត៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពតនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការ នាយទាហាន ពលទាហាន និងសហការី។ 

 អគារស្នាក់នៅនេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ ដែលនៅ​ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​ សម្រាប់​តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕

ដោយ៖សិលា


ចែករំលែក៖