ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកបុកកិនម៉ូតូខ្ទេចមួយគ្រឿងសំណាងម្ចាស់លោតចេញទាន់

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូយកអីវ៉ាន់ឲ្យមិត្តភក្តិមិនទាន់ដល់ផងស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿងបេីកបរល្បឿនលឿនមកបុកនិងកិនពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់ម៉ូតូលោតចេញទាន់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទី​ រសៀលថ្ងៃទី២៤​ ខែធ្នូ​ឆ្នាំ២០២០​ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1DC-5896 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងបំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3E- 5705 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកនិងកិនម៉ូតូពេញទំហឹងភ្លាមនោះម្ចាស់ម៉ូតូក្រឡេកឃេីញទាន់ក៏លោតចេញពីម៉ូតូបណ្តាលឲ្យរងរបួសស្រាល​ ចំណែកម៉ូតូរងការខូចខាតស្ទេីរទាំងស្រុង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខា សែនជ័យ


ចែករំលែក៖