ព័ត៌មានទាន់ហេតុការណ៍៖

មិនត្រឹមស្អាតតែរូប តែនៅផ្ទះ លោកស្រីតូច ចំណាន ក៏ជាម្តាយដ៏ល្អ មើលថែកូនយ៉ាងល្អ និងជាទីគាប់ចិត្តរបស់ស្វាមី

ចែករំលែក៖

ភ្នំពេញ៖ ពាក្យចាស់តែងលើកឡើងថា, “មិនប្រាថ្នាយកភរិយាដ៏ស្អាតនោះទេ, សំខាន់រកនារីដ៏ល្អសម្រាប់ធ្វើជាម្តាយកូនរបស់យើង” ។ ចំពោះករណីលោកស្រី  តូច ចំណាន មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណោះទេ លោកស្រីគឺជាឧត្តមភរិយាដ៏ល្អបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង និងជាម្ដាយដែលមានព្រហ្មវិហារធម៌ ស្រលាញ់ អោបក្រសោបកូនជានិច្ច។ លោកស្រីជាមនុស្សម្នាក់ដែលមានមហាជនជាច្រើនតែងតែគោរព ស្រលាញ់ខ្លាំង ជាមួយនឹងអត្តចរិក សន្តានចិត្តដ៏ល្អ ដែលធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងតែងតែលើកមកសរសើរសឹងតែគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ លោកស្រី មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត ក្មេងជាងវ័យនោះទេ ក៏ប៉ុន្តែលោកស្រីគឺជាភរិយា និងម្តាយដ៏ល្អ សម្រាប់កូនៗក៏ដូចជាស្វាមីផងដែរ រហូតដល់ស្វាមីសរសើរពេញៗមាត់ថាខ្លួន ពិតជាមានសំណាងផងដែរ។ តែអ្វីកាន់តែចាប់អារម្មណ៍នោះគឺ រូបភាពប៉ុន្មានសន្លឹក បានបង្ហាញថាលោកស្រី យកចិត្តទុកដាក់មើលថែកូន និងដើរតួនាទីជាម្តាយល្អតែម្តង។

ដោយក្នុងនោះលោកស្រី បានធ្វើការកាត់សក់ឲ្យកូនប្រុស ដើម្បីធានាសុវត្ថិភាពក្នុងរដូវកាលកូវីដនេះ ដែលធ្វើឲ្យមហាជនជាច្រើន ឃើញហើយទប់មាត់មិនសរសើរមិនបាន ដែលលោកស្រី មិនត្រឹមតែមានរូបសម្បត្តិចរិយាស្អាត ថែមទាំងជាម្តាយដ៏ល្អបែបនេះផងដែរ។

សូមបញ្ជាក់ថា, នៅលើ page ផ្លូវការរបស់អ្នកឧកញ៉ាគិតម៉េង តែងតែបង្ហោះអំពីជីវិតនៃក្រុមគ្រួសារ និងចាត់ទុកថាគ្រួសារជាកម្លាំងដ៏រឹងមាំសម្រាប់អ្នកឧកញ៉ា មានកម្លាំងចិត្ត សុភមង្គលរុងរឿងដែលមិនអាចខ្វះបាន៕

ដោយ៖សិលា


ចែករំលែក៖