ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូយកអីវ៉ាន់ឲ្យមិត្តភក្តិមិនទាន់ដល់ផងស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿងបេីកបរល្បឿនលឿនមកបុកនិងកិនពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់ម៉ូតូលោតចេញទាន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1DC-5896 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងបំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3E- 5705 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកនិងកិនម៉ូតូពេញទំហឹងភ្លាមនោះម្ចាស់ម៉ូតូក្រឡេកឃេីញទាន់ក៏លោតចេញពីម៉ូតូបណ្តាលឲ្យរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតស្ទេីរទាំងស្រុង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខា សែនជ័យ