ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ គុយបាទៅកាន់ប្រទេសប៉ាណាម៉ា ជួយទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ក្រសួងសុខាភិបាល ប្រទេសប៉ាណាម៉ា បានប្រកាសនៅលើបណ្តាញសង្គមថា ក្រុមគ្រូពេទ្យប្រទេសគុយបា មកកាន់ប្រទេសនេះដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
តាមសារព័ត៌មាន TTXVN បានផ្សាយថា កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងសុខាភិបាល ប៉ាណាម៉ា បានប្រកាសថា ក្រុមគ្រូពេទ្យ ២២០នាក់ របស់គុយបា បានទៅកាន់ ប៉ាណាម៉ា ដើម្បីជួយទប់ស្កាត់កូវីដ-១៩ មិនខ្វល់ពីការព្រមានពីអាមេរិកនោះឡើយ។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ក្រសួងសុខាភិបាលគុយបា បានឲ្យដឹងថា គុយបា នឹងជួយទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងល្អបំផុត ។
កាលពីថ្ងៃទី១៥ខែធ្នូ ប៉ាណាម៉ា បានប្រកាសថា នឹងជួយក្រុមគ្រូពេទ្យ មកពីគុយបា អាមេរិក ម៉ិចស៊ីកូ វេណេហ្ស៊ុយអេឡា និងកូឡុំប៊ីមកជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ខណៈប្រព័ន្ធសុខាភិបាល ប៉ាណាម៉ា ប្រឈមនិងការដួលរលំ មិនអាចទប់ស្កាត់ការឆ្លងបាន។
ប៉ាណាម៉ា ជាប្រទេសមានពលរដ្ឋ ៤,២លាននាក់ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ២២០ពាន់នាក់ និងស្លាប់ ៣៦៦៤នាក់ គឺជាចំនួនយ៉ាងច្រើន បើគិតតាមចំនួនពលរដ្ឋសរុប៕

ដោយ៖ធី រីណា(រូបភាព៖AP)


ចែករំលែក៖