ខេត្តបាត់ដំបង៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា” នេះជាដំណឹងល្អ”សម្រាប់សិស្ស-និស្សិត ចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ឆ្នាំសិក្សាថ្មី ២០២០-២០២១។
លោកបានបញ្ជាក់ទៀតថា, ការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា បានត្រឹមត្រូវ នាំឲ្យការសិក្សាមានគុណភាព និងទទួលបានជំនាញពិតប្រាកដទាំងផ្នែកទន់ និងផ្នែករឹង ពិសេសមិនខាតពេលវេលា និងថវិកាផងដែរ។
*ភាពអស្ចារ្យរបស់សាកលវិទ្យាល័យជាតិបាត់ដំបង
👉ជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងខេត្តបាត់ដំបង
👉ជាសាកលវិទ្យាល័យ ដែលធានានូវនិរន្តរភាពបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ សង្គម និងប្រទេសជាតិ
👉ជាសាកលវិទ្យាល័យ មិនរកប្រាក់ចំណេញ
👉និស្សិតទទួលបានឱកាសបន្តការសិក្សានៅបរទេស តាមរយៈដៃគូអភិវឌ្ឍនានា
👉ជាសាកលវិទ្យាល័យ ដែលទទួលស្គាល់ និងគាំទ្រពេញទំហឹងពីសំណាក់ដៃគូអភិវឌ្ឍ និងសាកលវិទ្យាល័យល្បីៗ ជុំវិញសកលលោក ។
👉សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ នេះ សាកលវិទ្យាល័យជាតិបាត់ដំបង នឹងបើកបវេសនកាលចូលរៀន ចំនួន ២លើក តាមកាលបរិច្ឆេទដូចខាងក្រោម ៖
* ចូលរៀនលើកទី១
• ឆ្នាំទី១
👉នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
• ឆ្នាំទី២ ដល់ឆ្នាំទី៤ និងបរិញ្ញាបត្រជាន់ខ្ពស់
👉នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
* លើកទី២
• ឆ្នាំទី១
👉នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១
• ឆ្នាំទី២ ដល់ទី៤ និងបរិញ្ញាបត្រជាន់ខ្ពស់
👉នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១
* ព័ត៌មានលម្អិត
👉សូមទំនាក់ទំនងសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
👉ទូរស័ព្ទលេខ ៖ 069 292 686 / 096 777 0798៕
ដោយ៖ សិលា