ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ជាអ្នកធាក់សុីក្លូសង្ស័យខ្យល់គរដេកស្លាប់លើសុីក្លូគួរឱ្យអាណោចអាធ័មខ្លាំងណាស់!!

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់សុីក្លូ បានដេកស្លាប់នៅលើសុីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីសន្ដិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរងគ្រោះនេះ ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លាប់ដោយសារខ្យល់គរ ។ 

លើសពីនេះទៀត ប្រភពបានបន្ដទៀតថា បុរសចំណាស់ដែលស្លាប់លើសុីក្លូនេះមិនមានអ្នកណាស្គាល់អត្ដសញ្ញាណគាត់នៅឡើយទេ តែសុីក្លូរបស់ជនរងគ្រោះដែលស្លាប់នោះមានលេខសម្គាល់ ៤១ និងសរសេរពាក្យថា ( សមាគមសុីក្លូកម្ពុជា ) ដែលមានលេខទូរស័ព្ទ ០១២ ៤៦៦ ១៤៥   

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើកោសល្យវិច័យត្រួតពិនត្យ និងទាក់ទងទៅសមាគមសុីក្លូកម្ពុជាដើម្បីស្វែងរកសាច់ញាតិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖រ៉ារ៉ា

 


ចែករំលែក៖