ព័ត៌មានទាន់ហេតុការណ៍៖

អេស្ការវទ័រជាន់គ្រាប់មីនតោន ផ្ទុះរបួសធ្ងន់ស្រាល២នាក់ នៅស្រុកវាលវែង

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានរងរបួសយ៉ាងដំណំ និង១នាក់ទៀតព្រលឹងចុងសក់ ខណៈគ្រឿងចក្រ(អេស្ការវទ័រ)ជាន់កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(មីនតោន)ផ្ទុះឡើងកក្រើកដី នៅគ្រាដែលកំពុងធ្វើសកម្មភាពកាយដីចម្ការ ។

 ហេតុការណ៍ផ្ទុះកាកសំណល់សង្រ្គាមបណ្ដាលឲ្យរងរបួសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣ និង១១នាទី រសៀលថ្ងៃសៅរ៍ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចអូរបែកចាន ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រឿងចក្រ(អេស្ការវទ័រ)ជាន់មីនតោនផ្ទុះបើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ(ពុំមានរងរបួសធ្ងន់ធ្ងរអ្វីទេ)ដោយឡែកៈ ឈ្មោះ ចយ លីន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនៅក្បែរគ្រឿងចក្របានរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖