មេបញ្ជាការឆ្មាំការពារជាតិអាមេរិក លោក Daniel Hokanson បាននិយាយថា មន្ទីរប៉ង់តាហ្គោនបានអនុម័តការដាក់ពង្រាយឆ្មាំជាតិរាប់សិបពាន់នាក់នៅវ៉ាស៊ីនតោនឌីស៊ី ការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន។
លោកDaniel Hokanson បានបញ្ជាក់ថា «អាទិភាពដំបូងបង្អស់របស់យើងគឺការពារពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ខ្ញុំបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយទីប្រឹក្សា ហើយសម្រេចដាក់កម្លាំងទាហានការពារ រៀបចំសន្តិសុខសណ្តាប់ធ្នាប់»។
លោកDaniel Hokanson បានឲ្យដឹងថា បច្ចុប្បន្នមានឆ្មាំការពារជាតិតែ៦២នាក់ប៉ុណ្ណោះបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ក្រោយអំពើហិងហ្សាបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ សម្រុកចូលវិមានរដ្ឋសភារំខានដល់កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ២០២១កន្លងមក។ នៅពេលនេះលោកបានសម្រេចបង្កើនចំនួនទាហានការពារឡើងដល់ ១៥០០០នាក់ ត្រៀមទប់ទល់ការវាយប្រហារពីក្រុមបាតុករ។
សកម្មភាពដាក់ពង្រាយកម្លាំងទាហានការពារ ក្រោយពេល ក្រុមFBI ព្រមានថានឹងមានបាតុកម្មហិង្សាកើតឡើងក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង នាថ្ងៃទី២០ខែមករាឆ្នាំ២០២១។
ពាក្យព័ន្ធនឹងអំពើហិង្សានៅវិមានកាពីតូល លោកត្រាំបានសារភាពថា លោកពិតជាមានកំហុសនៅក្នុងអំពើហិង្សានៅវិមានរដ្ឋសភា។ នេះជាការទទួលស្គាល់ដ៏កម្ររបស់ប្រធានាធិបតីដូណាល់ ត្រាំ ក្រោយ មេដឹកនាំគណបក្សសាធារណរដ្ឋ នៅរដ្ឋសភា លោកKevin McCarthy លើកឡើងថា លោកត្រាំមានចំណែកខុសនៅក្នុងអំពើហិង្សានៅវិមានកាពីតូល ៕
ដោយ៖ធី រីណា(រូបភាព៖Military Times)