ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កើនសន្តិសុខការពារនៅទីក្រុងវ៉ាស៊ីនតោន​ ក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោកបៃឌិន

ចែករំលែក៖

កម្លាំងទាហានការពារជាតិ​​បានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ ទប់ស្កាត់អំពើហិង្សា​ ក្នុងពេលដែល​លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១។
កម្លាំងទាហានការពារជាតិអាមេរិក​បានជួបជុំគ្នានៅមុខវិមានរដ្ឋសភា​​កាលពីថ្ងៃទី​១៣ខែមករា ។ កម្លាំងទាំងនោះនឹងការពារវិមានកាពីតូល និងទីតាំងជាច្រើនផ្សេងទៀតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ពិធីចូលកាន់តំណែងរបស់លោកចូ បៃឌិន​។
ក្រៅពីកម្លាំងទាហាន ទីក្រុងវ៉ាស៊ីនតោន​បានដាក់ពង្រាយកម្លាំងប៉ូលិសរាប់ពាន់នាក់ កម្លាំងសន្តិសុខ ដើម្បីធានាថា​នៅថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន នឹងមិនមានបញ្ហាអ្វីកើតឡើងដូចនៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី​៦ខែមករាឡើយ។
មន្ត្រីទីក្រុងវ៉ាស៊ីនតោន​បានប្រកាសថា មានទាហានប្រមាណ​២ម៉ឺននាក់​មកជួយការពារសន្តិសុខ និងដង្ហែលោកបៃឌិន ទៅកាន់សេតវិមាន ។​ លោកRobert Contee ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា កម្លាំងទាហាន​១ម៉ឺននាក់​បានបង្ហាញវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ​ ពិសេសគឺនៅជុំវិញវិមានកាពីតូល​។
សន្តិសុខនៅទីក្រុងវ៉ាស៊ីតោន​បានរឹតបន្តឹង ក្រោយពីមានបាតុកម្មហិង្សានៅវិមានកាពីតូល កាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ។
នៅថ្ងៃទី​១៣ ខែមករា ប្រធានាធិបតីត្រាំ បានអំពាវនាវដល់ក្រុមបាតុករ​មិនត្រូវបង្កហិង្សានោះឡើយ មិនត្រូវបំពានច្បាប់ បំផ្លាញទ្រព្យសម្បត្តិជាតិនោះដែរ ។ លោកត្រាំបានអំពាវនាវដល់ក្រុមអ្នកគាំទ្រឱ្យ កាត់បន្ថយភាពតានតឹង ។ ការលើកឡើងខាងលើរបស់លោកត្រាំ ដោយនៅថ្ងៃទី ២០ខែមករា នឹងមានបាតុកម្មជាទ្រង់ទ្រាយធំកើតឡើង ​៕


ដោយ៖ធី រីណា(រូបភាព៖kinhtedothi)


ចែករំលែក៖