ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​​៖ ខណៈ COVID-19 កើនឡើង​ជប៉ុន ហាម​កីឡាករ​បរទេស​ចូល​ហាត់​ក្នុងប្រទេស

ចែករំលែក៖

អន្តរជាតិ៖បើតាមការផ្សាយរបស់កាសែត Kyodo ស្របពេលជប៉ុនបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់ការកើនឡើងជាថ្មីនៃជំងឺ COVID-19​ស្រាប់តែនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២១ជប៉ុន  សម្រេចផ្អាកបណ្តោះអាសន្នលើការអនុញ្ញាតឲ្យអត្តលិបរទេសចូលហ្វឹកហាត់ក្នុងប្រទេសនៅមុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូចូលមកដល់

បេីតាមរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ចំពោះការពន្យារពេលនេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី ខែកុម្ភៈ ពោលគឺនៅពេលការបិទព្រំដែនក្នុងក្រុងតូក្យូ និងក្រុងធំៗផ្សេងទៀតត្រូវបញ្ចប់ បន្ទាប់ពីការបិទព្រំដែននេះកើតឡើងខណៈដែលជប៉ុនមានការកើនឡើងចំនួនអ្នកឆ្លងជំងឺរាតត្បាតសកលក្នុងចំនួនច្រើនសារជាថ្មី រហូតបង្ខំរដ្ឋាភិបាលរឹតបន្តឹងបែបនេះ

សូមជម្រាបថាអំឡុងពេលបិទព្រំដែននេះដែរ ក៏ធ្វើឲ្យប៉ះពាល់ដល់អត្តលិពីក្រៅប្រទេសដែលចង់ទៅជប៉ុនដើម្បីហ្វឹកហាត់ត្រៀមអូឡាំពិកឆ្នាំ២០២១ផងដែរ ខណៈជប៉ុន​ ​បានសម្រេចផ្អាកការអនុញ្ជាឲ្យអត្តលិចូលទៅហ្វឹកហាត់នៅទឹកដីខ្លួនដើម្បីបង្ការជំងឺ COVID-19 ខណៈព្រឹត្តិការណ៍កីឡាលំដាប់ពិលោករដូវកាលក្តៅដែលត្រូវពន្យារពេលឆ្នាំនេះ នឹងចូលមកដល់នៅរយៈពេលខែទៀត

គួរបញ្ជាក់ថាជប៉ុនចំនួនករណីឆ្លង COVID-19 ជាងសែនករណី ក្នុងនោះស្លាប់ជាង៤២០០នាក់ និងសះស្បើយជាងសែនម៉ឺនករណី​, នេះបេីគិតត្រឹមថ្ងៃទី១៥ ខែមករាឆ្នាំ២០២១៕

ដោយ៖សតារា


ចែករំលែក៖