ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជេីញចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ ក្នុងកម្មវិធីលើកកម្ពស់ គុណវុឌ្ឍិ គណៈ គ្រប់គ្រងសាលារៀនជំនាន់ទី២ និងគ្រូបង្រៀនជំនាន់ទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងកែលម្អការអប់រំមធ្យម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ គរុនិស្សិត និងនិស្សិត។
សូមជម្រាបថា គម្រោងនេះមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៧-២០២២ តាមរយៈការបណ្តុះបណ្តាលគណៈគ្រប់គ្រង និងគ្រូបង្រៀនសាលាមធ្យមសិក្សាគោលដៅចំនួន១០០។
ការបណ្តុះបណ្តាលក្នុងកម្មវិធីលេីកម្ពស់គុណវឌ្ឍិគ្រូបង្រៀនជំនាន់ទី១ ចាប់ផ្តេីមនៅឆ្នាំ២០១៨ និងគណៈគ្រប់គ្រងសាលារៀនជំនាន់ទី១ ចាប់ផ្តេីមនៅឆ្នាំ២០១៩។ ការបណ្តុះបណ្តាលកម្មវិធីទាំងពីរ ក្នុងជំនាន់ចុងក្រោយ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ ដែលនឹងមានបេក្ខជន២០០០នាក់ទទួលបានបរិញ្ញាបត្រអប់រំ៕