នេះជាករណីប្រហារជីវិតអ្នកទោសចុងក្រោយបង្អស់ក្នុងរដ្ឋកាលរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលជារដ្ឋកាលមានការកាត់ទោសប្រហារជីវិតកើនឡើងខ្ពស់។
កន្លងមក តុលាការកំពូលអាមេរិក បានសម្រេចចេញសាលក្រមប្រហារជីវិតដោយចាក់ថ្នាំពុលលើអ្នកទោសឈ្មោះ Higgs ។ សាលក្រមខាងលើ គឺផ្ទុយពីសំណើសុំពន្យារពេលប្រហារជីវិត របស់តុលាការសហព័ន្ធ។
លោក Higgs បានប្រកាសទោសប្រហារជីវិតនៅឆ្នាំ២០០១ ដោយលោកជាអ្នកចេញបញ្ជាចាប់ជំរិតនិងសម្លាប់ស្ត្រីមានផ្ទៃពោះ៣នាក់ នៅតំបន់ព្រៃអភិរក្សក្នុងទីក្រុងម៉ារីឡែននាឆ្នាំ១៩៩៦។
សម្តីចុងក្រោយរបស់អ្នកទោស Higgs និយាយដោយមិនមានការតក់ស្លុតនោះឡើយ ដោយលោកបាននិយាយថា«ខ្ញុំចង់បញ្ជាក់ថា ខ្ញុំគ្មានទោសឡើយ » ។ លោកបានបញ្ជាក់ទៀតថា លោកមិនបានបញ្ជាឲ្យសម្លាប់ស្ត្រីមានផ្ទៃពោះ៣នាក់នោះឡើយ។
តាមគម្រោង ក្រសួងយុត្តិធម៌អាមេរិក នឹងចាក់ថ្នាំពុលដល់អ្នកទោស Higgs ក្នុងមន្ទីរឃុំឃាំង Terre Haute ក្នុងរដ្ឋ Indiana ។
លោក Shawn Nolan មេធាវីរបស់អ្នកទោស Higgs បានប្រកាសថា «រដ្ឋាភិបាលបានប្រហារជីវិតមនុស្សដល់ទៅ១៣នាក់គឺជាចំនួនច្រើនមិនធ្លាប់មាន ។ ការប្រហារជិវិតអ្នកទោស Dustin Higgs ជនជាតិស្បែកខ្មៅដែលមិនបានសម្លាប់អ្នកណាម្នាក់នោះឡើយ។
កាលពីឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានប្រហារជីវិតមនុស្សដល់ទៅ១០នាក់ គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំកន្លងមក៕ដោយ៖ធី រីណា
រូបភាព៖ AP