ព័ត៌មានទាន់ហេតុការណ៍៖

AC Milan កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែការពារក្រុមតោខៀវ Fikayo Tomori និងកីឡាករ Mario Mandzukic

ចែករំលែក៖

ក្រុម AC Milan កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែការពាររបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Fikayo Tomori ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែលខ្សែប្រយុទ្ធ Mario Mandzukic ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិប Juventus ក៏បានត្រៀមចូលរួមជាមួយក្រុមកំពូលតារាងនៅ Serie A នេះផងដែរ។

កិច្ចព្រមព្រៀងនេះអាចរួមបញ្ចូលទាំងជម្រើសមួយសម្រាប់ក្រុម AC Milan ក្នុងការទិញ Tomori ដែលបានឈ្នះពានរង្វាន់ជាមួប្រទេសរបស់គាត់នៅខែវិច្ឆិកា ឆ្នាំ២០១៩ ។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានបាត់បង់ការពេញចិត្តនៅក្លិបតោខៀវនៅរដូវកាលនេះដោយបង្ហាញខ្លួនតែ៤ដងប៉ុណ្ណោះ។ ចំណែក Mandzukic មានវ័យ៣៤ឆ្នាំដែលជាភ្នាក់ងារឥតគិតថ្លៃចាប់តាំងពីខែកក្កដាត្រូវបានគេយល់ថាជិតចូលរួមជាមួយក្រុមAC Milan ដែរ

Tomori បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយតោខៀវនៅខែធ្នូ ឆ្នាំ២០១៩ ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅប្រទេសអង់គ្លេសក្នុងនាមជាកីឡាករបម្រុក្នុងការប្រកួតមិត្តភាពអន្តរជាតិរបស់គាត់។នៅពេលនោះកីឡាកររូបនេះត្រូវបានលោក Frank Lampard ដាក់ឲ្យលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Chelsea រូបនេះ ខណៈពេលដែលគាត់កំពុងខ្ចីជើងនៅ Derby កាលពីរដូវកាលមុន។

ទន្ទឹមនឹងនេះដែរកីឡាករ Mandzukic គ្រោងនឹងទទួលបានការចាប់អារម្មណ៍ពី AC Milan ដែរនៅក្របខ័ណ្ឌ Serie A កីឡាករសញ្ជាតិក្រូអាតរូបនេះគ្មានក្លិបចាប់តាំងពីចាកចេញពីក្លិ Al Duhailកាលពីរដូវក្តៅមុន។

Mandzukic ធ្លាប់ឈ្នះជើងឯកក្របខ័ណ្ឌ Champions League ជាមួយក្រុម Bayern Munich កាលពីឆ្នាំ ២០១៣ បានជួយ ឲ្យ ក្រុម Juventusឈ្នះពាន Serie A ចំនួន៤ដងនៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ២០១៩ និងលេងនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ ។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលខ្លីដែលអាចនឹងត្រូវពន្យាពេលផងដែរ

ក្រុម AC Milan នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Cagliari នៅរាត្រីថ្ងៃចន្ទនេះ ដែលសង្ឃឹមថានឹងទទួលបាន៣ពិន្ទុបន្ថែមទៀត ដើម្បីបន្តឈរកំពូលតារាងនៃក្របខ័ណ្ឌ Serie A ៕

ដោយ៖ភារៈ


ចែករំលែក៖