ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ក្មេងស្រីអនីតិជនរំលោភ សេពសេពសន្ថវ:ក្នុងបន្ទប់ទឹកក្នុងវត្តអារាម សមត្ថកិច្ចទើបឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលបានតាមប្រមាញ់ និងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ថវៈ លើអនីតិជនអាយុ ក្រោម១៥ ឆ្ឆ្នាំកាលពីជាង១០ថ្ងៃមុននៅ ចំណុចក្នុងបន្ទប់ទឹក នៃបរិវេណ វត្តបឹងសំរោង ស្រុកបវេល ហើយក្រោយរំលោភបានសម្រេចជនសង្ស័យបានគេចខ្លួន។
មន្រ្តីនគរបាលស្រុកបវេលបានឲ្យដឹងថា ការ ឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះ ធ្វើឡើងដោយទទួលបានពាក្យបណ្ដឹងពីឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ជាឪពុកក្មេងស្រីរងគ្រោះ លើករណី រួមភេទជាមួយអនីតិជន ( អាយុក្រោម១៥ ឆ្នាំ ) ដែលបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅចំណុចក្នុងបន្ទប់ទឹក នៃបរិវេណ វត្តបឹងសំរោង ក្នុងឃុំ ល្វា ស្រុកបវេល ខេត្តបាត់ដំបង គ្រាដែលក្មេងស្រីរងគ្រោះជិះកង់ចូលវត្តហើយជនសង្ស័យស្ទាក់ពីមុខចាប់អូសដៃចូលបន្ទប់ទឹកខ្ទប់មាត់ក្មេងស្រីគំរាមមិនឲ្យស្រែករួចចាប់រំលោភសេពសន្ថវ:បានសម្រេចតែម្តង។
ក្រោយ ទទួល ពាក្យបណ្ដឹង កម្លាំង ជំនាញ បាន ទទួល ការ អនុវត្ត ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និង ដោយ បានការ សម្របសម្រួល លើនីតិវិធី ពី លោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបាត់ដំបង បានការ អនុញ្ញាត ឲ្យនគរបាល ស្រុក បវេល ធ្វើការ ស្រាវជ្រាវឃាត់ខ្លួន ជនជនសង្ស័យទាល់តែបានដែលជនសង្ស័យរូបនេះឈ្មោះ វុន វេត ភេទ ប្រុស អាយុ២១ ឆ្នាំ ( ស្នាក់នៅវត្តបឹងសំរោង ) ស្ថិតនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំង ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះដូចការចោទប្រកាន់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាល ស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បី អនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖ ប្រាថ្នា


ចែករំលែក៖