ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អឺរ៉ុបត្រៀមចេញ លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

«ប៉ាស្ព័រវ៉ាក់សាំង» គឺជាលិខិត​ដែលអាចជួយ​ដល់ពលរដ្ឋនៅលើពិភពលោក​ធ្វើដំណើរទៅក្រៅប្រទេសបាន​ក្នុងដំណាក់កាលកូវីដ- ១៩​ ។ នៅពេលនេះប្រទេសតំបន់អឺរ៉ុបកំពុងតែពិភាក្សាទៅលើ លិខិតឆ្លងដែនវ៉ាក់សាំង ។
នេះជា​បញ្ហាដែលសហគមន៍អឺរ៉ុប​កំពុងតែពិភាក្សារយៈពេលកន្លងមក​ ខណៈប្រទេសអឺរ៉ុបបានខិតខំ​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដើម្បីបញ្ចប់ការឆ្លងរាលដាល​។​ គណៈកម្មការអឺរ៉ុប នៅថ្ងៃទី​១៩​ខែមករា ​បានស្នើគម្រោងប៉ាស្ព័រវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរក្នុងតំបន់បាន។ បញ្ហាលិខិតឆ្លងដែនវ៉ាក់សំាង​នឹងត្រូវពិភាក្សាជាផ្លូវការនៅថ្ងៃទី ២១ខែមករា ។
ប៉ាស្ព័រវ៉ាក់សាំង​ គឺជាលិខិតបញ្ជាក់ថា​ បុគ្គលនោះបានចាក់វ៉ាក់សាំងរួចរាល់​ ។ តាមសំណើប្រទេសក្នុងតំបន់អឺរ៉ុប​កំពុងជំរុញឲ្យចេញលិខិតបញ្ជាក់ជាផ្លូវការ​ពីការចាក់វ៉ាក់សាំងកូវីដ​-១៩​រួចរាល់​​ អាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានដោយសេរី។
ប្រទេសក្រិចនិងដាណឺម៉ាក គឺជាប្រទេសដែលគាំទ្រខ្លាំងជាងគេ​ដល់គម្រោងលិខិតឆ្លងដែនវ៉ាក់សាំង​ ។ ​ សកម្មភាពខាងលើគឺជាការជួយសង្គ្រោះដល់​វិស័យ ទេសចរណ៍​ អាចបើកដំណើរការ​ល្អឡើងវិញ​ជួយដល់ពលរដ្ឋរាប់លាននាក់មានការងារធ្វើ។
តាមគម្រោង​​​នៅថ្ងៃទី​២១ខែមករា អឺរ៉ុបនឹងប្រជុំស្តីពី​គម្រោងចេញលិខិតឆ្លងដែនវ៉ាក់សាំង ជូនដល់អ្នកដែលបានចាក់រួចរាល់ ។ នេះជារឿងដ៏ប្រសើរបំផុត ដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញក្នុងសម័យកូវីដ​-១៩ ៕ដោយ៖ធី រីណា


ចែករំលែក៖