ខេត្តកោះកុង៖ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានធ្វើការត្រួតពិនិត្យពង្រឹងកម្លាំង១០០%នៅហ្នឹងកន្លែងត្រៀមអនុវត្តបទបញ្ជា ក្នុងស្មារតីខ្ពស់ ឈរជើងការពារបូរណភាពទឹកដីជូនជាតិមាតុភូមិក្នុងនោះអង្គភាពជួរមុខបានចាត់តាំងប្រើប្រាស់កម្លាំងចំនួន ១២នាក់ ចេញសកម្មភាពល្បាតព្រំដែន ក្នុងភូមិសាស្រ្ត ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង រហូតដល់ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង។
វរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ ក៏បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំង ដែលប្រចាំការជួរមុខ ត្រូវពង្រឹងការត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃជាប្រចាំ មិនអនុញ្ញាតឲ្យពួកគាត់ដើរឆ្លងចូលមក ដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ៕
ដោយ៖ សិលា