ព័ត៌មានទាន់ហេតុការណ៍៖

សែលកាត អបអរសាទរដល់កីឡាករជ័យលាភី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០

ចែករំលែក៖

ភ្នំពេញ៖ ០២ កុម្ភៈ២០២១ ក្រុមហ៊ុនសែលកាត​​ សូមចូលរួមអបអរសាទរដល់កីឡាករទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំសម្រាប់ការប្រកួតជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុតក្នុងការជួយគាំទ្រដល់កីឡាករខ្មែរស្របពេលដែលពួកគេនឹងក្លាយខ្លួនជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ 2021 នេះ

លោក អៀន​ វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានចូលរួមនៅក្នុងពិធីបើកការប្រកួតកាលពីសប្តាហ៍កន្លងទៅនេះហើយក្នុងនោះលោកក៏បានថ្លែងឱ្យដឹងថា ក្នុងនាមសែលកាត ជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍មានកម្មសិទ្ធិ 100% ជាជាតិខ្មែរតែមួយគត់មានន័យថា នេះគឺជាការចូលរួមចំណែកមួយជួយគាំទ្រដល់កីឡាករគុនខ្មែរ។

កម្មវិធីបញ្ចប់នៃការប្រកួតកីឡារប្រដាល់គុនខ្មែរជ្រើសរើសជើងឯកនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021 នៅពហុកីឡដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ) ហើយត្រូវបានរៀបចំឡើងដោយសហព័ន្ធគុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC)

កីឡាករចំនួន 106 នាក់ មកពីសមាគមចំនួន 16 បានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកឆ្នាំនេះហើយទន្ទឹមនឹងនោះ លោក វ៉ាតសុន បានកត់សម្គាល់ឱ្យដឹងថាគុនខ្មែរ គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងកីឡាដ៏រុងរឿងអស្ចារ្យរបស់កម្ពុជា។ ពួកយើងសូមចូលរួមម្តែងការអបអរសាទរដល់អ្នដែលបានចូលរួមទាំងអស់ ហើយជាការពិតណាស់ កីឡាកររបស់យើង នឹងកាន់បង្ហាញទង់ជាតិខ្មែរប្រកបដោយភាពមោទនបំផុត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ជាក់ជាមិនខាន

ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំងអស់ ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតជ្រើសរើសជើងឯកគុនខ្មែរ

ភុន ពិសិដ្ឋ ក្នុងប្រភេទទំងន់ ៤៥គីឡូក្រាម មកពីសមាគមមហាផ្ទៃ

ៀវ សំណាង ក្នុងប្រភេទទំងន់ ៤គីឡូក្រាម មកពីសមាគមការពារជាត

ខាំ ខ្លានាង ក្នុងប្រភេទទំងន់ ៥១គីឡូក្រាម មកពីសមាគមស្វាយរៀង

កាន់​ ម៉េងហុងក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ

ប៊ុន គន្ធា ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ

ឃុន បូរ៉ា ក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម មកពីសមាគមការពារជាតិ

ប៉ោ ភារិទ្ធ ក្នុងប្រភេទទំងន់ ៦៣គីឡូក្រាម មកពីសមាគមកោះកុង

លន បញ្ញា ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម មកពីសមាគមការពារជាតិ

ឡៅ ចន្ទ្រា ក្នុងប្រភេទទំងន់ ៧១គីឡូក្រាម មកពីសមាគមការពារជាតិ

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា ហូតដល់ថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2021 ខណៈប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ 2023 ខាងមុខនេះ

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមគាំទ្រដល់ប្រទេសកម្ពុជា ក៏ដូចជាកីឡាករខ្មែរយើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏អស្ចារ្យនេះ


ចែករំលែក៖