ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០០៖១០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ២នាក់ ស្ថិតនៅក្រុម ៣៣ ភូមិ ៥ សង្កាត់ លេខ ៤ ក្រុង/ខេត្តព្រះសីហនុ  ។
១/ ជនសង្ស័យឈ្មោះ សេង ឌួង ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៨ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម ៣៣ ភូមិ ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត – ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
ជនសង្ស័យ ទី២ ឈ្មោះ ឌី សុខវីន ភេទ ប្រុស ឆ្នាំកំណេីត ២០០០ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម ៣៣ ភូមិ ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត – ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
វត្ថុតាងរួមមាន :
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ៣ កញ្ចប់
-ទូរស័ព្ទ ០៣ គ្រឿង
-ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង និងថង់វេចខ្ចប់ មួយចំនួននិងអនុវត្តន៍តាមដីកាឃាត់ខ្លួន ឈ្មោះ ជា តុលា (ហៅទុយ) ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ ម្តងរួចមកហេីយ ឃាត់ខ្លួនលេីកទី២ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង  ០០នាទី តាមដីកា បង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖