ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សូមជម្រាបជូនដល់អស់លោក លោកស្រី ជ្រាបថា អនុវត្តតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលជុំទី៤ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ និយោជិតក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ ប្រភេទនៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១។
ដើម្បីអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍សូមស្នើ លោក លោកស្រី រៀបចំអនុវត្ត និងផ្សព្វផ្សាយវិធានការ នេះដល់ប្រតិបត្តិករ ទេសចរណ៍ដែលអាជ្ញាបណ្ណទេសចរណ៍ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍សូមបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍នៅតែមានកាតព្វកិច្ច ស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ ហើយការ ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីគ្រប់ប្រភេទនិង ការអនុវត្តការពិន័យអន្តរការណ៍ជាប្រាក់សម្រាប់អាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរក្សាការអនុវត្តការ បង់កម្រៃដដែល ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦០សហវ ផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍.ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០២១ និងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អភិបាលនៃគណ:អភិបាលរាជធានី-ខេត្ត ជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមលោក លោកស្រី ទទួលនូវសេចក្តីរាប់អានដីស្មោះពីខ្ញុំ៕
ដោយ៖ សិលា