ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រៃវែង»

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ គ្រប់និន្នាការទាំងអស់ជ្រាបថា៖ រាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន ,អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រៃវែង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹង ប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។

វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ តំណាង ពីខេត្តព្រៃវែង។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣ / ០៩២ ៨៧២ ៣៣៥ ៕

ដោយ៖ សិលា

ចែករំលែក៖