ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញ សារាចរ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។

អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦អនក្រ .បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវា វប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំសម្រាប់ប្រារព្ធ “ទិវាវប្បធម៌ជាតិ • នៃ ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះ បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ ក្រោយនិងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស យុវជនបន្តវេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិនិងវប្បធម៌ចម្រុះនៃសហគមន៍ ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។

ផ្អែកតាមបរិបទខាងលើនិងដោយយល់ថា វប្បធម៌គឺជាព្រលឹងជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់ត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅ ប្រទេសមួយ ដែលជាមធ្យោបាយ នាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជាតិទាំងមូលស្រប តាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រៀងរាល់ឆ្នាំរហូតមក ហើយលើកនេះគឺជាលើកទី២៣ ឆ្នាំ២០២១ ដោយ រក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ “យុវជនដើម្បីវប្បធម៌ជាតិ- ក្នុងគោលបំណងជំរុញឱ្យ ប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស ៖

– ចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ
– យល់ដឹងកាន់តែច្បាស់ ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព
– លើកកម្ពស់មនសិការនិងស្មារតីចូលរួមក្នុងការផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និង បច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិក៏ដូចជាវប្បធម៌ចម្រុះនៃ សហគមន៍ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស
– បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ សម្រាប់ជា គោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ។
សូមអាននូវសារាចររាជរដ្ឋាភិបាលទាំងស្រុងដូចខាងក្រោម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖