ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ​ អុីវតឹក​ ទេសរដ្ឋមន្ត្រីទទួកបន្ទុកបេសកកម្មពិសេស​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី​ ០៤​ ខែកុម្ភៈ​ ឆ្នាំ២០២១ លោក ត្រាំ​ អុីវតឹក​ ទេសរដ្ឋមន្ត្រីទទួកបន្ទុកបេសកកម្មពិសេស​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង​ បានដឹកនាំក្រុមការងារ​មកពីគ្រប់​ មន្ទី​រ​ ក្រសួងស្ថាប័នពាក់ព័ន្ធ អញ្ជេីញចូលរួមជាអធិបតីភាព​ ក្នុងកម្មវិធីវេទិកាសាធារណៈ​ លេីកទី​ ១​ នៃដេីមឆ្នាំ២០២១។

ក្នុងវេទិកានេះ លោកប្រធានបាន​៖
១.​ ដោះស្រាយទំនាស់ដីធ្លី​ (ទន្ទ្រានដីព្រៃ,​ ដីសហគមន៍កសិកម្ម)
២.​ ផ្ដល់ជូនអណ្ដូង​ទឹក​តាមសំណេីរ​ចំនួន​ ០៧
៣.​ ដោះស្រាយ និងស្ដារប្រឡាយព្រែកស្ទឹងសណ្ដែក​ ក្នុងឃុំត្រងិល
៤.​ សម្រួលបែបបទនៃការងារអាត្រានុកូលដ្ឋាន
៥.​ ដោះស្រាយបញ្ហានៃការធ្វេីចរាចរណ៍របស់រថយន្តដឹកដី​ ដែលប៉ះពាល់ដល់ប្រពលរដ្ឋនៅសងខាងផ្លូវ​ និងខូចខាតផ្លូវសាធារណៈ
៦.​ សម្របសម្រួលការប្រេីប្រាស់ប្រឡាយស្រោចស្រពដំណាំ​ រួមគ្នារវាងឃុំត្រងិល​ និងឃុំស្វាយរំពារ៕

ដោយ៖ សិលា


ចែករំលែក៖