ព័ត៌មានទាន់ហេតុការណ៍៖

សែលកាត ផ្តល់បានជូនប្រាក់រង្វាន់រហូតដល់៥០ម៉ឺនដុល្លារ​ដល់អតិថិជនរបស់ខ្លួន​ ក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ៥​ កុម្ភះ ២០២១ ក្រុមហ៊ុនសែលកាត បានប្រកាសប្រាក់រង្វាន់សរុបចំនួនរហូតដល់៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២​ដែលមានរយះពេល១២ខែកន្លងមកនេះ។

ប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង 2 គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន 2 រង្វាន់ រៀងរាល់សប្តាហ៍​ រួមទាំង ទឹកប្រាក់សម្រាប់ហៅចេញចំនួន $100 ឬទិន្នន័យ 500មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៊ីនធើណិតភ្លាមៗ

លោក នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson)បានមានប្រសាសន៍ថា

យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តផ្តល់ជូន​អតិថិជន របស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ”

សំដី​ដ៏រំភើបពីអតិថិជនមហាសំណាង លោកស្រី ឡឹម ឆាយចាន់ថុល​ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020​​ ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី របស់ក្រុមហ៊ុនសែលកាត

ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន១គ្រឿងនេះមែន

ខ្ញុំ​និងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ​ ហើយពួកយើងមកទទួលរង្វាន់ពីក្រុមហ៊ុនសែលកាតនេះ​ គឺសុំពឹងពាក់អ្នកជិតខាងអោយជួយបើកជូនទៅវិញ

ខ្ញុំពិតជាអរគុណ​សែលកាតជាខ្លាំងដែលបង្កើតកម្មវិធីបែបនេះឡើង ជួយលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន ហើយមានឱកាសឈ្នះរង្វាន់ឡូយៗបែបនេះ

គួររំលឹកផងដែរថា​ អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋមកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង​។ លោកស្រី ចាន់ថុលមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។

ក្រៅពីផ្តល់ជូររង្វាន់ធំ ក្រុមការងារសែលកាតក៏បានប្រគល់ជូនរង្វាន់ដល់តិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ សុខ ខារិន ជាមន្រ្តីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករ មកពីខេត្តបាត់ដំបង៕

 


ចែករំលែក៖