ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៨នាក់ក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ករណីផ្សេងគ្នាទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ចំពោះជនសង្ស័យទាំង៨នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយទាបនិងស្រុកចន្ទ្រា បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនចំនួន៣ករណីផ្សេងគ្នា កាលពីថ្ងៃទី៧និងទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
សមត្ថកិច្ចបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានដកហូតនិងចាប់យកវត្ថុតាងរួមមាន៖
ថ្នាំញៀន(មេតំហ្វេតាមីន)ចំនួន៣០កញ្ចប់ស្មើនឹងទម្ងន់១៣៨.៣០ក្រាម, ថ្នាំញៀនអុិចស្តាសុី២កញ្ចប់, ម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃ៩គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រួមនិឹងឧបករណ៍សម្រាប់ជក់និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕
ដោយ៖យឹម សុថាន