ខ្សែការពាររបស់ក្រុម Leicester គឺកីឡាករ James Justin នឹងខកខានមិនបានបង្ហាញខ្លួនដែលនៅសេសសល់នៃរដូវកាលនេះទេដោយសារ រងរបួសសរសៃពួរសាច់ដុំ (ជង្គង់)ក្នុងការប្រកួតវគ្គជម្រុះ FA Cup។
កីឡាករវ័យ២២ឆ្នាំរូបនេះបានដាច់សរសៃពួរសាច់ដុំនៅពាក់កណ្តាលតង់ទី២នៃការប្រកួតវគ្គជម្រុះ ពានរង្វាន់ FA Cup ជុំទី៥ជាមួយក្រុម Brighton កាលពីថ្ងៃពុធ។
James Justin ដែលបានបង្ហាញខ្លួនចំនួន៣១ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Brendan Rodgers នៅរដូវកាលនេះត្រូវបានប្តូរចេញបន្ទាប់ពីរងរបួសពេលប៉ះទង្គិចគ្នាជាមួយកីឡាករក្រុមBrighton ។
លោក Rodgers បាននិយាយថា “ការស្កេនមិនបានបង្ហាញលទ្ធផលល្អនោះទេ។ គាត់ពិតជាមិនគួរឱ្យជឿសម្រាប់ពួកយើងដែលបានលេងក្នុងមុខតំណែងជាច្រើន ហើយជាក្រុមតិចបំផុតដែលមាន៨នាក់ក្នុងចំណោម១០នាក់។ គាត់មានភាពស្វាហាប់ខាងផ្លូវកាយ និងផ្លូវចិត្តនោះហើយជាអ្វីដែលធ្វើឱ្យគាត់ក្លាយជាកីឡាករវ័យក្មេងដែលមានសក្តានុពល”។
លោក Rodgers បានបន្តថា “ការត្រឡប់មកវិញរបស់ James Justin បច្ចុប្បន្នគឺវេជ្ជបណ្ឌិតរបស់ក្លិប បញ្ជាក់ថា សម្រាប់ជំហានបន្ទាប់គាត់រំពឹងថានឹងត្រូវធ្វើការវះកាត់ឆាប់ៗនេះ។ គាត់នឹងមានការទទួលជំនួសដោយPereira ដែលថ្មីៗនេះបានជាសះស្បើយពីរបួស” ៕ដោយ៖ភារៈ